ឧត្តមានជ័យ ៖ ស្ថិតក្នុងសភាពស្ងប់ស្ងាត់ និង កំដៅហួតហែងនាដូវប្រាំង សាលាទុរគតមួយកន្លែងស្ថិតនៅស្រុកចុងកាល ខេត្តឧត្តមានជ័យ កំពុងសំងំលាក់ខ្លួន ឆ្ងាយពីការអភិវឌ្ឍន៍នានា។ មិនអាចលាក់បាំងអំពីភ្នែកមហាជនយើងបានរូបថតមួយសន្លឹកបានបង្ហោះលើបណ្តាញសង្គម ធ្វើអោយមនុស្សម្នារមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់អ្នកខ្លះលើកជាចំងល់មកថា តើមានសិស្សប៉ុន្មាននាក់ដែលសិក្សា? តើសាលានោះនៅទីណាដែរ? ហេតុអ្វីមិនមានការអភិឌ្ឍន៍អញ្ចឹង?
ទោះយ៉ាងណាទិដ្ធភាពសាលាដែលស្ថិតនៅខេត្តនាព្រំដែនថៃមួយនេះនៅរក្សាអត្ថញ្ញាណជាតិបានល្អនៅឡើយ ដោយមានបង្គោលឈោះចំនួនពីរដើម កំពស់ប្រមាណជាមួយម៉ែត្រពីដី ភ្ជាប់ដោយបន្ទះក្តា បង្ហាញទ្រង់ទ្រាយជា ខ្លោងទ្វា ក្នុងអក្សរ«សាលាបឋមសិក្សាគោគសម្រេច»។ក្នុងទីលំហនោះ ក៏បង្ហាញឲ្យឃើញពីឃៀនគោរពទង់ជាតិ និងមានទង់ជា តំណាងព្រះរាជាណាចក្រកម្ពុជាក៏ហួតឡើងផងដែរ ប៉ុន្តែសភាពហាក់ស្រងោកស្រងាត់ខ្លាំងណាស់ ពោលបើយើងមើលទៅហាក់មិនខុសគ្នាអំពីខ្ទមចាំចំការនោះទេ ដែលតំបូលប្រក់ស្បូវ ជញ្ជាំងស្លឹកដូង។ អរគុណប្រិយមិត្តដែលជួយស៊ែរអត្ថបទនេះដើម្បីជាពត៍មានដល់ក្រសួងដែលពាក់ព័ន្ធនានាផងដែរ៕
ដោយ ៖ Sing Ly
ប្រភព ៖ Facebook